ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Diedrah Kelly នាយកប្រតិបត្តិ ការិយាល័យកសិកម្ម និងចំណីអាហារកសិកម្ម ប្រចាំឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា (IPAAO) ដែលមានទីស្នាក់ការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្ម និងចំណីអាហារកសិកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Diedrah Kelly នាយកប្រតិបត្តិ ការិយាល័យកសិកម្ម និងចំណីអាហារកសិកម្ម ប្រចាំឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា (IPAAO) ដែលមានទីស្នាក់ការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្ម និងចំណីអាហារកសិកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាក្នុងការស្វែងយល់នៃនីតិវិធីនៃការនាំចេញ និងនាំចូលផលិតផលវិស័យកសិកម្ម និងចំណីអាហារកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា។ ជាមួយនេះ ភាគីទាំងពីរបានពិភាក្សាពីលទ្ធភាពក្នុងការបង្កើតយន្តការច្បាស់លាស់និងផ្លូវការសំដៅជំរុញពាណិជ្ជកម្មទ្វេភាគីនៃវិស័យកសិកម្ម និងចំណីអាហារកសិកម្ម តាមរយៈការរៀបចំវេទិកាផ្គូផ្គងធុរៈកិច្ច ការតាំងពិពណ៌ និងការភ្ជាប់ទំនាក់ទំនងសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

---

(Phnom Penh): On the afternoon of Tuesda, 27 August 2024, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received a courtesty call from Ms. Diedrah Kelly, Executive Director of the Canadian Indo Pacific Agriculture and Agri-Food Office (IPAAO), base in Manila Philippines, to promote the bilateral trade in agriculture and agri-food Product between the two countries to further develop.

During the meeting, the two sides exchanged views on the procedures for the exports and the imports of the agriculture and agri-food, and the food safety in Cambodia. The two sides also discussed the possibility of establishing a clear and formal mechanism to promote bilateral trade in agriculture and agri-food through organizing business matching (B2B) and trade fairs, and building up the relations between the chamber of commerce of two countries.

https://s2.moc.gov.kh/mocspace/mocspace_1724834764395.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834764189.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834764338.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834764264.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834764370.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834764345.jpg
https://s2.moc.gov.kh/mocspace/mocspace_1724834764318.jpg