ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការលើកទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និងសមាជិកា និងទីប្រឹក្សាទទួលបន្ទុករៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ម ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការលើកទី១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន សមាជិក និងសមាជិកា និងទីប្រឹក្សាទទួលបន្ទុករៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ម ជាច្រើនរូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តជាគោលការណ៍លើឯកសារទស្សនទាននៃសសរស្តម្ភទាំង៦ នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា និងរៀបចំតារាងកាលវិភាគការងារ និងសមាសភាពរបស់ក្រុមការងារតាមសសរស្តម្ភនីមួយៗ មុននឹងធ្វើការពិគ្រោះយោបល់ជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។

សូមជម្រាបជូនថា ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ មានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ ២០២៩។ បន្ថែមពីនេះ ក្របខ័ណ្ឌគោលនយោបាយនេះ ក៏មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម រក្សាទីផ្សារចាស់និងពង្រីកទីផ្សារថ្មី និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ ផងដែរ។

ក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ គម្រោងនឹងមានសសរស្តម្ភចំនួន៦ ដូចខាងក្រោម៖

- សសរស្តម្ភទី១៖ ការធ្វើសមាហរណកម្មពាណិជ្ជកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក

- សសរស្តម្ភទី២៖ ការពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្មក្នុងទីផ្សារសកល

- សសរស្តម្ភទី៣៖ ការលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយបរិយាប័ន្ន និងចីរភាព

- សសរស្តម្ភទី៤៖ ការជំរុញ និងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល

- សសរស្តម្ភទី៥៖ ការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ

- សសរស្តម្ភទី៦៖ ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច៕

---

(Phnom Penh): On the morning of Wednesday, 28 August 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and Chairman of the Committee on the Formulation of Cambodia Trade Policy Framework Towards 2030, chaired a meeting of the first committee, with the participation of ministry leaders and advisors in charge of developing this trade policy framework.

This meeting aims to review and approve in principle the concept notes of the six pillars of the Cambodian Trade Policy Framework Towards 2030 and also approved work schedule and composition of the working groups of each pillar under the leadership of the Ministry of Commerce with the participation and consultation of inter-ministries and government agencies, development partners, and private sectors.

The Cambodia Trade Policy Framework Towards 2030 aims to formulate strategies and policy directions to address current and future trade challenges, in line with the Pentagonal Strategy Phase 1, especially for Cambodia to prepare for LDC graduation by 2029. The Cambodian Trade Policy Framework also aims to stimulate and accelerate economic growth by improving the business environment and trade infrastructure, maintaining existing markets and improving market access, and promoting targeted sectors' development.

The Cambodia Trade Policy Framework Towards 2030 is planned to have the following 6 pillars:

- Pillar 1: Integrating Trade into the Global Economy

- Pillar 2: Strengthening Trade Competitiveness in Global Markets

- Pillar 3: Promoting Inclusive and Sustainable Trade

- Pillar 4: Promoting and Developing Digital Trade

- Pillar 5: Targeted Sectors Development

- Pillar 6: Preparing for LDC Graduation.

https://s2.moc.gov.kh/mocspace/mocspace_1724915889050.jpg
https://s2.moc.gov.kh/mocspace/mocspace_1724915889957.jpg
https://s2.moc.gov.kh/mocspace/mocspace_1724915889885.jpg
https://s2.moc.gov.kh/mocspace/mocspace_1724915889767.jpg
https://s2.moc.gov.kh/mocspace/mocspace_1724915889948.jpg
https://s2.moc.gov.kh/mocspace/mocspace_1724915889772.jpg
https://s2.moc.gov.kh/mocspace/mocspace_1724915889876.jpg
https://s2.moc.gov.kh/mocspace/mocspace_1724915889952.jpg
https://s2.moc.gov.kh/mocspace/mocspace_1724915889811.jpg