លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែសីហា របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈ រួមមាន៖

១- របាយការណ៍លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាបណ្ណាសារ

២- របាយការណ៍លទ្ធផលនៃកិច្ចពិភាក្សាស្តីពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក

៣- របាយការណ៍លទ្ធផលនៃកិច្ចប្រជុំពិភាក្សាដំណោះស្រាយលើការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប

៤- របាយការណ៍លទ្ធផលនៃកិច្ចប្រជុំស្តីពីការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាស យានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល

៥- របាយការណ៍ស្តីពីការរៀបចំ “ផែនការសកម្មភាព និងសូចនាករឆ្នាំ២០២៣-២០២៥” សម្រាប់ទ្រទ្រង់ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥

៦- បញ្ហាផ្សេងៗ។

https://s2.moc.gov.kh/mocspace/mocspace_1724919093903.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093828.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093845.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093806.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093891.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094279.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094081.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094188.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093917.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093968.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094130.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093953.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094266.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093945.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093950.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093986.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093982.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919093957.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094085.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094048.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094068.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094234.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094008.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094201.jpg
https://s2.moc.gov.kh/mocspace/mocspace_1724919094209.jpg