លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលដឹកនាំដោយ លោកស្រី Sita Zimpel ប្រធានគម្រោង GIZ នៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និង លោក Mathias Janke មន្ត្រីផែនការនៃ GIZ ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោង «ការគាំទ្រដល់ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងសហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ាន (Support to Consumer Protection, Competition and SMEs in ASEAN (SUCCESS))»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលដឹកនាំដោយ លោកស្រី Sita Zimpel ប្រធានគម្រោង GIZ នៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និង លោក Mathias Janke មន្ត្រីផែនការនៃ GIZ ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោង «ការគាំទ្រដល់ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងសហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ាន (Support to Consumer Protection, Competition and SMEs in ASEAN (SUCCESS))»។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទមួយចំនួនរួមមាន៖ (១)- ការកសាងសមត្ថភាពសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន (២)- បញ្ហាប្រឈម និងវិធានការសម្រាប់លើកកម្ពស់គោលនយោបាយកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងនៅក្នុងបរិបទឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង (៣)- ការពង្រឹង និងការប្រើប្រាស់ថ្នាលអនឡាញ ASEAN Access (www.aseanaccess.com) សម្រាប់ការគាំទ្រលើការចូលទីផ្សារឆ្លងកាត់ព្រំដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។

https://s2.moc.gov.kh/mocspace/mocspace_1725346624722.jpg
https://s2.moc.gov.kh/mocspace/mocspace_1725346624715.jpg