(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ចន្ទី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺ (១) ជួបជុំសមាសភាព ក្រុមការងារទាំងបីកម្រិត រួមមាន៖ គណៈកម្មាធិការ ប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា, គណៈកម្មាធិការ ដោះស្រាយបញ្ហាក្នុងវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា និងក្រុមការងារពន្លឿនវិស័យយានយន្តនិងអេឡិច ត្រូនិកកម្ពុជា និង (២) ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃស្តីពីការអនុវត្ត ផែនទីបង្ហាញផ្លូវនេះ។
---
His Excellency BUN Chanthy, Secretary of State of the Ministry of Commerce, attended the meeting of the Executive Committee to lead the implementation of the Cambodia Automotive and Electronics Sectors Development Roadmap.
(Phnom Penh): On Thursday, 28 August 2024, His Excellency BUN Chanthy, Secretary of State of the Ministry of Commerce, attended the meeting of the Executive Committee to lead the implementation of the Cambodia Automotive and Electronics Sectors Development Roadmap at the Council for the Development of Cambodia, presided over by His Excellency SUN Chanthol, Deputy Prime Minister, First Vice-Chairman of the Council for the Development of Cambodia and Chairman of the Executive Committee to lead the implementation of the Cambodia Automotive and Electronics Sectors Development Roadmap.
The purpose of this meeting is to:
1. Review the composition of the working group at three levels, including:
- The Executive Committee to lead the implementation of the Cambodia Automotive and Electronics Sectors Development Roadmap
- The Committee for Solving Problems in the Cambodia Automotive and Electronics Sectors
- The Automotive and Electronics Acceleration Working Group
2. Review and discuss the draft monitoring and evaluation framework for the implementation of this roadmap.