ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Lin Shaopeng, Chairman of COFCO នៅកម្ពុជា, តំណាងក្រុមហ៊ុន Wuxi Xianlida Fruit Trading Co., Ltd. ក្រុមហ៊ុន Beijing Guoxue Ruifeng Technology, ក្រុមហ៊ុន Beijing Yixun Tong និងក្រុមហ៊ុនផ្នែកកសិផលនិងផ្លែឈើ ប្រមាណជាង ២០ក្រុមហ៊ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញការនាំយកនូវកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកសុក្រ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Lin Shaopeng, Chairman of COFCO នៅកម្ពុជា, តំណាងក្រុមហ៊ុន Wuxi Xianlida Fruit Trading Co., Ltd. ក្រុមហ៊ុន Beijing Guoxue Ruifeng Technology, ក្រុមហ៊ុន Beijing Yixun Tong និងក្រុមហ៊ុនផ្នែកកសិផលនិងផ្លែឈើ ប្រមាណជាង ២០ក្រុមហ៊ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញការនាំយកនូវកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាក្នុងការស្វែងយល់អំពីទីផ្សារកសិផល និងផ្លែឈើនៅកម្ពុជា ក៏ដូចជាបានស្វែងយល់អំពីនីតិវិធីនៃការនាំចេញទៅកាន់ប្រទេសចិនផងដែរ។ លើសពីនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើប្រភេទផ្លែឈើ ដូចជា៖ ផ្លែចេក ផ្លែធុរេន ដំឡូងមី ក៏ដូចជាម្រេច ដែលកម្ពុជាអាចដាំដុះ និងមានទីផ្សារនាំចេញ ផងដែរ។ ជាមួយគ្នានេះ មានក្រុមហ៊ុនមួយចំនួនបានបង្ហាញអំពីបំណងក្នុងការដាក់ទុនវិនិយោគលើការដាំដុះ ផលិត កែច្នៃ និងវេចខ្ចប់ផលិតផលកសិផល និងផ្លែឈើនៅកម្ពុជា ដើម្បីអាចផ្គត់ផ្គង់ការនាំចេញទៅកាន់ប្រទេសចិនប្រកបដោយស្ថេរភាព។

---

(Phnom Penh): On the morning of Friday, 30 August 2024, His Excellency LIM Lok Piseth, Secretary of State of the Ministry of Commerce, received a courtesy call from Mr. Lin Shaopeng, Chairman of COFCO in Cambodia, Representative of Wuxi Xianlida Fruit Trading Co., Ltd., Beijing Guoxue Ruifeng Technology Co., Ltd., Beijing Yixun Tong Co., Ltd., along with representatives from 20 other companies in agricultural products and fruits sector. The meeting was held at the Ministry of Commerce and via video conference to explore the possibility of promoting the exportation of Cambodian agricultural products to the Chinese market.

During the meeting, both parties exchanged insights on the agricultural and fruit markets in Cambodia, as well as the export procedures to China. In particular, they discussed the production of fruits such as bananas, durians, cassava, and peppers that Cambodia can cultivate for export to China. Several companies expressed keen interest in investing in the cultivation, processing, and packaging of agricultural products and fruits in Cambodia to ensure a reliable supply for export to China.

https://s2.moc.gov.kh/mocspace/mocspace_1725347004897.jpg
https://s2.moc.gov.kh/mocspace/mocspace_1725347004833.jpg
https://s2.moc.gov.kh/mocspace/mocspace_1725347004837.jpg
https://s2.moc.gov.kh/mocspace/mocspace_1725347005068.jpg
https://s2.moc.gov.kh/mocspace/mocspace_1725347004867.jpg
https://s2.moc.gov.kh/mocspace/mocspace_1725347004912.jpg
https://s2.moc.gov.kh/mocspace/mocspace_1725347004930.jpg