(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការជំរុញការចែកចាយគ្រាប់ស្វាយចន្ទីដែលកែច្នៃរួចទៅកាន់បណ្តាសណ្ឋាគារ នៅលើយន្តហោះ និងភោជនីយដ្ឋានានា” ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា តាមរយៈការដាក់លក់ ឬចែកជូនភ្ញៀវទេសចរណ៍នៅលើយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន និងការកែច្នៃជាអាហារ។
កិច្ចប្រជុំនេះ រៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ សហការជាមួយនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានអញ្ជើញចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមចុងភៅ សហព័ន្ធស្វាយចន្ទី សមាគមស្វាយចន្ទី និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីមួយចំនួន។
ជាលទ្ធផល តំណាងពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និងសមាគមចុងភៅ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការជំរុញប្រើប្រាស់គ្រាប់ស្វាយចន្ទីកែច្នៃរួច ក៏ដូចជាសហការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធិភាព។
---
Her Excellency TOR Pila, Secretary of State of the Ministry of Commerce, chaired a meeting on “Promoting the Supply of Processed Cashew Nuts to Hotels, Airplanes, and Restaurants.”
...
(Phnom Penh): On the morning of Friday, 30 August 2024, at the Ministry of Commerce, Her Excellency TOR Pila, Secretary of State of the Ministry of Commerce, chaired the meeting on “Promoting the Supply of Processed Cashew Nuts to Hotels, Airplanes, and Restaurants” for the purpose of promoting the distribution and use of Cambodian cashew products through sales or gifts for tourists on airplanes, in hotels, restaurants, and for food processing.
This meeting was organized by the Department of Market Development in collaboration with the Department of Trade Policy and the Department of Private Sector Development of the Ministry of Commerce. It was also attended by representatives of the State Secretariat of Civil Aviation, international airports in Cambodia, national and international airlines, the Hotel Association, the Restaurant Association, the Chef Association, the Cashew Federation, the Cashew Association, and Cambodian cashew companies.
As a result, the representatives of the State Secretariat of Civil Aviation, the Hotel Association, the Restaurant Association, and the Chef Association expressed their full support for the promotion of the use of processed cashew nuts and the effective implementation of the National Cashew Policy for 2022–2027.