(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍ស្ដីពីការសម្រង់វត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៅតាមអគ្គនាយកដ្ឋាន អគ្គាធិកាដ្ឋាន និងក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម
២- របាយការណ៍ស្តីពីការសុំផ្ដល់ព័ត៌មានតម្រូវការឧបករណ៍សម្ភារៈ ជំនួយបច្ចេកទេស ការផ្សព្វផ្សាយ ការបណ្តុះបណ្តាលពាក់ព័ន្ធ និងការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៅតាម ក្រសួង-ស្ថាប័នថ្នាក់ជាតិ
៣- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ
៤- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម
៥- បញ្ហាផ្សេងៗ។
- - -
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 5 September 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, directors of departments, directors of provincial departments, and other officials.
The weekly meeting covered the following agendas:
1. Brief report of the attendance of civil servants and contracted officials in the General Directorate, General Inspectorate, and Green Trade Company of the Ministry of Commerce.
2. Brief report of the Request for Information, Needs, Equipment, Technical Assistance, Dissemination of Relevant Training, and Management of the Attendance of Civil Servants and Contract Officials at Ministries and National Institutions.
3. Brief report of the Kampong Thom Provincial Department of Commerce.
4. Brief report of the Kampong Cham Provincial Department of Commerce.
5. Other matters.