(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្ដែងការពេញចិត្តលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទាំងកម្រិតទ្វេភាគី និងថ្នាក់តំបន់ ហើយក្នុងនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងពាណិជ្ជកម្ម ដែលតែងតែខិតខំបង្កើតនូវបរិយាកាសអំណោយផលដល់សហគមន៍ធុរកិច្ចរបស់ហ្វីលីពីន ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់សំដៅបង្កើនកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ឱ្យរីកចម្រើនបន្ថែមទៀត ដោយធ្វើយ៉ាងណាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ទាំងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ដែលក្នុងនោះដែរ ភាគីហ្វីលីពីន បានសម្ដែងចំណាប់អារម្មណ៍ក្នុងការមកធ្វើធុរកិច្ចលើវិស័យ មួយចំនួន ដូចជា៖ សេវាអប់រំនិងបណ្ដុះបណ្ដាល សិទ្ធិអាជីវកម្ម សុខាភិបាលនិងថែទាំ សាងសង់ ការផលិតនិងលក់ដូរចំណីអាហារជាដើម។
---
Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Her Excellency Flerida Ann Camille P. Mayo, Ambassador Extraordinary and Plenipotentiary of the Republic of the Philippines to the Kingdom of Cambodia
...
(Phnom Penh): On the morning of Thursday, 5 September 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Her Excellency Flerida Ann Camille P. Mayo, Ambassador Extraordinary and Plenipotentiary of the Republic of the Philippines to the Kingdom of Cambodia.
In that meeting, both sides expressed satisfaction with the bilateral trade cooperation at both the bilateral and regional levels. Her Excellency the Ambassador also thanked and appreciated the Royal Government of Cambodia, especially the Ministry of Commerce, which has always strived to create a conducive business environment for the Filipino business community conducting business in Cambodia.
On that occasion, both sides also exchanged views on further enhancing bilateral trade cooperation, in which both sides discussed ways to increase bilateral trade in goods and services. In the discussion, Her Excellency the Ambassador expressed the interests of the Philippine business community in doing business in areas such as education and training, franchising, healthcare and wellness, construction, food, manicuring, etc.