(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Leslie KIERNAN អគ្គទីប្រឹក្សានៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក រួមទាំងតំណាងនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបពិភាក្សានេះ ភាគីសហរដ្ឋអាម៉េរិក បានសម្ដែងការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសគឺរីករាយក្នុងការបន្តសហការ ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលនានាតាមវិស័យដែលពាក់ព័ន្ធ។
---
(Phnom Penh): On the morning of Thursday, 5 September 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Her Excellency Leslie KIERNAN, General Counsel of the U.S. Department of Commerce, and the representatives from the U.S. Embassy in Cambodia.
On this occasion, the United States side commended the Cambodian Ministry of Commerce for the efforts to improve the investment climate in Cambodia and was pleased to continue providing technical assistance and training in the related sectors.