ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី បានចូលរួមជាមួយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងកម្ពុជា-កាណាដា ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(អូតាវ៉ា កាណាដា)៖ នាថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី បានចូលរួមជាមួយគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងកម្ពុជា-កាណាដា ដែលប្រព្រឹត្តទៅនៅក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់លើសមិទ្ធផល វឌ្ឍនភាព និងគោលដៅនៃការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងកាណាដា ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចជូនភាគីកាណាដាគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងបទប្បញ្ញតិ្តគន្លឹះបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលភាគីកាណាដាអាចទាញសក្តានុពលក្នុងការពង្រីកការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត។

----

(Ottawa, Canada)—On Thursday, 5 September 2024, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, and his colleague joined the Cambodian delegation led by His Excellency CHUM Sounry, Secretary of State of the Ministry of Foreign Affairs and International Cooperation of Cambodia, at the First Bilateral Consultative Meeting between Cambodia and Canada, The meeting was held at the headquarters of Global Affairs Canada in Ottawa, Canada.

On that occasion, His Excellency the Secretary of State intervened and exchanged views on the achievements, progress, and directions of Cambodia–Canada trade and investment enhancement, as well as other regional cooperation involving the two countries. His Excellency also emphasized the key policies, strategies, laws, and regulations rolled out by the Royal Government of Cambodia, which he urged Canada to leverage to best exploit the untapped potential for increasing Cambodia–Canada two-way trade and investment.

https://s2.moc.gov.kh/mocspace/mocspace_1725869605166.jpg
https://s2.moc.gov.kh/mocspace/mocspace_1725869605076.jpg
https://s2.moc.gov.kh/mocspace/mocspace_1725869605071.jpg