លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលផ្សព្វផ្សាយ អាស៊ីប៉ាស៊ីហ្វិក នៃនាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយភាសាបរទេសប្រទេសចិន បណ្ឌិតសភារ្យសហសម័យចិន និងសិក្សាសាកល គ្រឹះស្ថានបោះពុម្ពភាសាបរទេស សារព័ត៌មាន ASEANTOP News និងសហការរៀបចំដោយមូលនិធិដើម្បីអភិវឌ្ឍវប្បធម៌ចិននៅកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ) ៖ នារសៀលថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មី” ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលផ្សព្វផ្សាយ អាស៊ីប៉ាស៊ីហ្វិក នៃនាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយភាសាបរទេសប្រទេសចិន បណ្ឌិតសភារ្យសហសម័យចិន និងសិក្សាសាកល គ្រឹះស្ថានបោះពុម្ពភាសាបរទេស សារព័ត៌មាន ASEANTOP News និងសហការរៀបចំដោយមូលនិធិដើម្បីអភិវឌ្ឍវប្បធម៌ចិននៅកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសរំលេចនូវកត្តាសក្តានុពលរបស់ប្រទេសកម្ពុជា រួមមាន៖ ទីផ្សារសេរីធំទូលាយដែលមានសក្តានុពលខ្ពស់លើការនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ការលើកទឹកចិត្តខ្ពស់ និងការការពារពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគ និងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់វិនិយោគិនគ្រប់រូបបន្តធ្វើពាណិជ្ជកម្ម និងបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ៕

https://s2.moc.gov.kh/mocspace/mocspace_1725870446643.jpg
https://s2.moc.gov.kh/mocspace/mocspace_1725870446581.jpg
https://s2.moc.gov.kh/mocspace/mocspace_1725870446943.jpg
https://s2.moc.gov.kh/mocspace/mocspace_1725870446705.jpg
https://s2.moc.gov.kh/mocspace/mocspace_1725870446679.jpg
https://s2.moc.gov.kh/mocspace/mocspace_1725870446947.jpg