(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមការងារចំពោះកិច្ចជំរុញការនាំចេញស្រូវ-អង្ករកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងពាណិជ្ជកម្ម ឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ាជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ជាសមាជិក សមាជិការរបស់ក្រុមការងារចំពោះកិច្ចជំរុញការនាំចេញស្រូវ-អង្ករកម្ពុជា រួមទាំងក្រុមការងារនៃអង្គការ FAO ជាច្រើនរូប។
(Phnom Penh): On the Morning of Monday, 9 September 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired a Consultative Meeting with the Working Group on the Promotion of Cambodian Rice Exports to review and discuss the draft "Milled Rice Market Expansion and Export Diversification Strategy, 2025-2030" and attended by Excellencies Secretary of State and Undersecretary of State, General Director of the Ministry of Commerce, Oknha, the Chairman of the Board of the Cambodian Rice Federation, the President and members of the Cambodian Rice Federation, and member of the working group as well as experts from FAO.