(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយ លោក យូគីហ៊ីរ៉ូ អ៊ីកាវ៉ា ប្រធានសមាគម The Tokyo New Business Conference (NBC) និងក្រុមហ៊ុនចំនួន ២៧ក្រុមហ៊ុនទៀត ដើម្បីផ្លាស់ប្ដូរយោបល់អំពីបរិយាកាសធុរកិច្ចពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសជប៉ុន និងកម្ពុជានាពេលអនាគត។
(Phnom Penh): On the afternoon of Monday , 9 September 2024, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of States of the Ministry of Commerce, and High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Mr. Yukihiro Ikawa, President of the Tokyo New Business Conference (NBC), and representatives from 27 companies, to exchange perspectives on the business environment and investment opportunities in Cambodia, with the aim of further enhancing economic cooperation between Japan and Cambodia in the future.