(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពី “កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)” ចែករំលែកដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយ ឯកឧត្តម ហួន ច័ន្ទថុន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយមានការអញ្ជើញចូលរួមពី ប្រតិភូគណបក្សនយោបាយទាំងអស់ដែលសមាជិកសមាជិកានៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នីតិកាលទី៧ នៃរដ្ឋសភា។