(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Ms. Sarah Ellerman ជា Assistant USTR for Southeast Asia and the Pacific បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាក្រុមការងារលើវិស័យការងារ ក្រោមកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងវិស័យការងារនាពេលកន្លងមក តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម សោម ចំណាន តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាងក្រសួងការងារសហរដ្ឋអាម៉េរិក ក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងតំណាងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ការយាល័យអាស៊ីអាគ្នេយ៍និងអាស៊ីប៉ាហ្វិក និងការិយាល័យការងារនៃតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR) ។
---
(Phnom Penh): On the morning of Wednesday, 11 September 2024, at the Ministry of Commerce, His Excellency SAM Sithisak, Undersecretary of State of the Ministry of Commerce, and Ms. Sarah Ellerman, Assistant USTR for Southeast Asia and the Pacific, co-chaired a labor working group virtually under the Trade and Investment Framework Agreement (TIFA) between Cambodia and the United States to discuss the progress of the labor sector via video conference.
This meeting was attended by His Excellency SOM Chamnan, Secretary of State of the Ministry of Labor and Vocational Training, Ms. Bridgette L. Walker, Chargé d’Affaires of the U.S. Embassy in Cambodia, and representatives from the U.S. Department of Labor, U.S. Department of State, the U.S. Agency for International Development (USAID), Office of Southeast Asia and the Pacific, and Office of Labor Affairs of the United States Trade Representative (USTR).