(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ «Cambuild 2024» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមទាំងពាណិជ្ជករជាច្រើនរូប។
សូមជម្រាបថា ពិព័រណ៍ «Cambuild 2024» រៀបចំឡើងចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងមានមានក្រុមហ៊ុនមកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ វៀតណាមជាដើម សរុប ប្រហែល ១០០ស្តង់ បានចូលរួមដាក់តាំងបង្ហាញផលិតផលជាច្រើនដូចជាសម្ភារៈសំណង់ គ្រឿងយន្តអគ្គិសនី គ្រឿងតុបតែងគេហដ្ឋាននិងដេគ័រ ស្ថាបត្យកម្ម ទុយោទឹក និងប្រព័ន្ធរៀបចំទឹក ដែលបម្រើឱ្យវិស័យសំណង់ និងឧស្សាហកម្មទឹកស្អាត៕