ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំកំពូល “ ខ្សែក្រវ៉ាត់ និងផ្លូវ ” លើកទី៩ នៅទីក្រុងហុងកុង ប្រទេសចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហុងកុង ចិន)៖ នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំកំពូល “ ខ្សែក្រវ៉ាត់ និងផ្លូវ ” លើកទី៩ នៅទីក្រុងហុងកុង ប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សារណៈយោគយល់គ្នារវាង ក្រសួងពាណិជ្ជកម្ម (MOC) ជាមួយនឹងស្នងការអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) ក្រោមសក្ខីភាពរបស់ លោក John Lee Ka-chiu នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងបំណងរួមគ្នាក្នុងការលើកកម្ពស់នូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ការជំរុញការនាំចេញរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត តាមរយៈគំនិតផ្តួចផ្តើម “ ខ្សែក្រវ៉ាត់ និងផ្លូវ”។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិននៅក្នុងកិច្ចសន្ទនាគោលនយោបាយក្រោមប្រធានបទ “Multilateral Cooperation for an Interconnected World” ដែលសម្របសម្រួលកិច្ចពិភាក្សាដោយ ឯកឧត្តម Algernon Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធសរុបប្រមាណ ៦,០០០នាក់ មកពី ៧០ប្រទេស ក្រោមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។

---

(Hong Kong SAR, China): On Wednesday, 11 September 2024, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, participated in the “9th Belt and Road Summit” in the Hong Kong Special Administrative Region, People’s Republic of China.

On that occasion, His Excellency Secretary of State signed and exchanged the Memorandum of Understanding (MoU) between the Ministry of Commerce and the Hong Kong Trade Development Council (HKTDC), witnessed by Mr. JOHN Lee Ka-chiu, Executive director of the Hong Kong Special Administrative Region, to reaffirm our commitment to the common goal of enhancing bilateral economic and trade relations, promoting Cambodia's exports, and further enhancing cooperation through the “Belt and Road Initiative.”

During the Summit, His Excellency Secretary of State was invited to speak as a panelist in the Policy Dialogue Session on “Multilateral Cooperation for an Interconnected World,” moderated by His Excellency Algernon Yau, Secretary for Commerce and Economic Development of the Hong Kong S.A.R., China, which gathered approximately 6,000 leaders and stakeholders from around 70 countries along the Belt and Road Initiative (BRI).

https://s2.moc.gov.kh/mocspace/mocspace_1726120591585.jpg
https://s2.moc.gov.kh/mocspace/mocspace_1726120591671.jpg
https://s2.moc.gov.kh/mocspace/mocspace_1726120591580.jpg
https://s2.moc.gov.kh/mocspace/mocspace_1726120591744.jpg
https://s2.moc.gov.kh/mocspace/mocspace_1726120591633.jpg
https://s2.moc.gov.kh/mocspace/mocspace_1726120591590.jpg
https://s2.moc.gov.kh/mocspace/mocspace_1726120591734.jpg