(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍ស្ដីពីការត្រៀមរបស់កម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ (The 21st China-ASEAN Expo - CAEXPO)
២- របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
៣- របាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
៤- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ
៥- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគីរី
៦- បញ្ហាផ្សេងៗ៕
- - -
His Excellency OK Boung, Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 12 September 2024, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, directors of departments, directors of provincial departments, and other officials.
The weekly meeting covered the following agendas:
1. Brief brief report on Cambodia's readiness to participate in the 21st China-ASEAN Expo (CAEXPO).
2. Brief report of the General Directorate of International Trade.
3. Brief report of the General Directorate of Consumer Protection, Competition, and Fraud Repression (CCF).
4. Brief report of the Preah Vihear Provincial Department of Commerce.
5. Brief report of the Mondulkiri Provincial Department of Commerce.
6. Other matters.