ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ដែលដឹកនាំដោយ លោក Paul Thoppil តំណាងពាណិជ្ជកម្មអន្តរជាតិកាណាដាប្រចាំឥណ្ឌូប៉ាស៊ីហ្វិក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូពាណិជ្ជកម្មអន្តរជាតិកាណាដា ដែលដឹកនាំដោយ លោក Paul Thoppil តំណាងពាណិជ្ជកម្មអន្តរជាតិកាណាដាប្រចាំឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សានឹងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី បន្ថែមទៀត។ ភាគីទាំងពីរក៏បានចែករំលែកពីវឌ្ឍនភាពនៃការចរចាពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងលើកទឹកចិត្តឱ្យមានការនាំចេញនូវផលិតផលកសិកម្ម និងម្ហូបអាហារ ស្របតាមស្តង់ដា និងបទដ្ឋានអនាម័យនិងភូតគាមអនាម័យ។ ភាគីទាំងពីនឹងបន្តកិច្ចសហការក្នុងការផ្សព្វផ្សាយអំពីបទបញ្ញត្តិ និងនីតិវិធីតម្រូវ ដល់បណ្តាធុរជន និងពាណិជ្ជករនៃប្រទេសទាំងពីរ ដើម្បីជំរុញអនុលោមភាពនៃការនាំចេញ-ចូលទំនិញរវាងប្រទេសទាំងពីរផងដែរ។

---

(Phnom Penh): On the morning of Thursday, 12 September 2024, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the Canadian International Trade Representative delegation led by Mr. Paul Thoppil, Canadian International Trade Representative for the Indo-Pacific.

During the meeting, the two sides discussed and exchanged views on bilateral cooperation and urged the enhancement of bilateral trade and investment. The two sides also discussed the progress of the ASEAN-Canada FTA negotiations and the encouragement of exports of food and agricultural goods in compliance with the respective required SPS regulations and standards. Finally, both sides agreed to work jointly on disseminating information among traders in both countries on complying with regulations and procedures related to bilateral imports and exports.

https://s2.moc.gov.kh/mocspace/mocspace_1726471515827.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471515771.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471515797.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471516049.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471516073.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471515971.jpg