(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពការងារ សំដៅពង្រឹងប្រសិទ្ធភាពការងារក្នុងការអនុវត្តផែនកាបន្តតាមកាលកំណត់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកសមាជិកា នៃក្រុមការងារជំរុញការនាំចេញ ជាច្រើនរូប។
ក្នុងឱកាសនោះ សមាជិកសមាជិកានៃក្រុមការងារ បានរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារដែលបានអនុវត្តន៍ក្នុងដើមខែកញ្ញា ឆ្នាំ២០២៤ កន្លងមក និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាលើកទិសដៅផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ផងដែរ។