(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកពិព័រណ៍ “សួស្តីឥណ្ឌូនេស៊ី” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងអបអរសាទរ ឯកឧត្តមឯកអគ្គរដ្ឋទូតបណ្ឌិត Santo ស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធដែលបានរៀបចំព្រឹត្តិការណ៍ "សួស្តីឥណ្ឌូនេស៊ី" ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានរៀបចំឡើងនៅក្រុងភ្នំពេញតាំងពីឆ្នាំ២០០៦មក ដែលធ្វើឱ្យឆ្នាំ២០២៤នេះ ជាខួបទី១៥នៃការរៀបចំព្រឹត្តិការណ៍បែបនេះ និងជាខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
លោកជំទាវរដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍ "សួស្តីឥណ្ឌូនេស៊ី" នឹងមាននូវសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ការតាំងបង្ហាញនិងលក់ផលិតផល ការផ្សព្វផ្សាយទេសចរណ៍ ពិព័រណ៍កម្មវិធីអប់រំ ការសម្តែងសិល្បៈវប្បធម៌ ជំនួបផ្គូផ្គងអាជីវកម្ម ការជំរុញការវិនិយោគ ពិធីបុណ្យម្ហូប និងកម្មវិធីជជែកដេញដោល ព្រមទាំងមានស្តង់ចូលរួមជាង ១០០ ដោយដាក់តាំងបង្ហាញផលិតផលនិងសេវាកម្ម ដែលនឹងចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងបន្ថែមតម្លៃដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី រួមបញ្ចូលទាំងទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការវិនិយោគ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មសរុបបានឈានដល់លើស ១ប៊ីលានដុល្លារ កើនឡើងប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០២២។ លោកជំទាវរដ្ឋមន្ត្រី បានមានជំនឿយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរនឹងកាន់តែមានការកើនឡើង តាមរយៈគំនិតផ្តួចផ្តើមប្រកបនវានុវត្តន៍ ដូចជា ព្រឹត្តិការណ៍ “សួស្តីឥណ្ឌូនេស៊ី” នេះ ព្រមទាំងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើសកម្មភាពពាណិជ្ជកម្មថ្មីៗ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់វិស័យឯកជន ឱ្យចូលរួមនិងរៀបចំព្រឹត្តិការណ៍បែបនេះឱ្យបានញឹកញាប់ ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកសក្តានុពល ឱកាសថ្មីៗ និងបង្កើតភាពជាដៃគូថ្មី។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា ឆ្នាំចុងនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំមួយគឺ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE) លើកទី១៧” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅ PH Grand Hall បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ដែលមានការចូលរួមពីអ្នកតាំងពិព័រណ៍ជាតិ និងអន្តរជាតិជាច្រើនរូប។
---
Her Excellency CHAM Nimul, Minister of Commerce, presided over the Opening Ceremony of "SOUSDEY INDONESIA”
…
(Phnom Penh): On the morning of Friday, 13 September 2024, at Diamond Island Convention & Exhibition Center, Her Excellency CHAM Nimul, Minister of Commerce, presided over the Opening Ceremony of "SOUSDEY INDONESIA” with participants of His Excellency Ambassador of the Republic of Indonesia to the Kingdom of Cambodia, Excellencies from relevant ministries, Excellencies Ambassadors to the Kingdom of Cambodia, and many stakeholders.
To begin, Her Excellency Minister expressed appreciation and congratulated Excellency Ambassador Dr. Santo, the Embassy of the Republic of Indonesia in Phnom Penh and relevant stakeholders for organizing “Sousdey Indonesia”, which has been a steadfast event in Phnom Penh since 2006, making this 2024 the 15th anniversary, which also marks the 65th anniversary of diplomatic relations between Cambodia and Indonesia.
Taking the opportunity, Her Excellency Minister highlighted that the bilateral trade development from last year surpassing $1B, a 15% increase compared to 2022. By having seen creative initiatives such as Sousdey Indonesia as well as strong cooperation between the two governments in new trade activities, Her Excellency Minister has shown full confidence that 2024 will be even more substantial. Moreover, Her Excellency Minister also encouraged the private sector to join and organize theme events more frequently, both in Cambodia and in Indonesia, exploring potentials, untapped opportunities, and new partnerships.
In conclusion, Her Excellency Minister informed that the Ministry of Commerce will be organizing the flagship annual exhibition, “the 17th Cambodian and Import-Export Goods Exhibition (CIEGE)," to be held from 13-16 December 2024 at the PH Grand Hall, Borey Peng Houth Boeung Snor, Phnom Penh, which aims at promoting trade, investment, and private sector development with participation from both local and international exhibitors.