ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់ ខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ស្តីពីកម្មសិទ្ធិបញ្ញា (BRIPCON) ក្រោមមូលបទ៖ បើកជំហរ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងអត្ថប្រយោជន៍ទៅវិញទៅមកដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ប៉េកាំង ចិន)៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់ ខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ស្តីពីកម្មសិទ្ធិបញ្ញា (BRIPCON) ក្រោមមូលបទ៖ បើកជំហរ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងអត្ថប្រយោជន៍ទៅវិញទៅមកដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍ ដែលពាក់ព័ន្ធទៅនឹងកម្មសិទ្ធិបញ្ញា រួមមាន៖ ការបង្កើនតម្លៃផលិតផល និងការពង្រឹងភាពច្នៃប្រឌិត និងការច្នៃប្រឌិតតាមរយៈមធ្យោបាយហិរញ្ញវត្ថុ ដែលបញ្ហានេះ ជាកត្តាចម្បងសម្រាប់ ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលតែងតែប្រឈមមុខនឹងឧបសគ្គក្នុងការអភិវឌ្ឍន៍យន្តការហិរញ្ញវត្ថុឯកទេស ក្នុងបរិបទសេដ្ឋកិច្ចបែបប្រកួតប្រជែងរបស់ពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តធ្វើកិច្ចសហការយ៉ាងជិតស្និទ ក្នុងការទាក់ទាញការវិនិយោគបរទេសទៅក្នុងគម្រោងដែលពឹងផ្អែកលើកម្មសិទ្ធិបញ្ញា ជាមួយនឹងបណ្តាញនៃភាពជាដៃគូសកល និងលំហូរវិនិយោគ ដែលជាឱកាសមួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធកម្មសិទ្ធិបញ្ញា និងហិរញ្ញវត្ថុ យន្តការនៅក្នុងប្រទេសដែលចូលរួម ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដោយប្រើប្រាស់វេទិកា និងធនធានរបស់ BRI ដើម្បីមានលទ្ធភាពទទួលបានកម្រិតខ្ពស់នូវ បច្ចេកវិទ្យា ជំនាញហិរញ្ញវត្ថុ និងការអនុវត្តល្អបំផុតក្នុងការគ្រប់គ្រងកម្មសិទ្ធិបញ្ញាព្រមទាំងការធ្វើពាណិជ្ជកម្ម។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៍បានគូសបញ្ជាក់ពីគុណភាព និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យកម្មសិទ្ធិបញ្ញាសម្រាប់អាស៊ាន-ចិន-WIPO ដែលមានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញឱ្យមានការបង្កើតថ្មី ការច្នៃប្រឌិត ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈ ការអនុវត្តផែនការការងារ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស៕

https://s2.moc.gov.kh/mocspace/mocspace_1726473102880.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102665.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102857.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102852.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102690.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102670.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102444.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102991.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102836.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473102770.jpg