មន្ត្រី ក.ប.ប. ត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញគ្រប់ប្រភេទដែលចរាចរលើទីផ្សារក្នុងភូមិសាស្ត្រខេត្តក្រចេះ តាកែវ កំពង់ចាម និងព្រៃវែង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

នាថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តព្រៃវែង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តខាងលើ បន្តអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមបញ្ញត្តិនៃច្បាប់ ដោយបានត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញគ្រប់ប្រភេទដែលចរាចរលើទីផ្សារក្នុងភូមិសាស្ត្ររបស់ខ្លួន។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក បបែលងៀត ចំនួន ៥.៤គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ (បូរ៉ាក់ - Borax) និងទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់និងមិនមានអនុលោមភាព សរុបចំនួន២១២.៣៧គីឡូក្រាម ហើយមន្ត្រីជំនាញបានដកហូតយកមករក្សាទុកនៅស្នាក់ការសាខា នូវទំនិញមិនមានអនុលោមភាពទាំងនោះ ដើម្បីបន្តនីតិវិធីនាពេលក្រោយ។

ទន្ទឹមនឹងនេះដែរ មន្ត្រីជំនាញបានបន្តអប់រំណែនាំ និងក្រើនរលឹក ដល់អាជីវករឱ្យចិត្តទុកដាក់លើការរៀបចំដាក់លក់ទំនិញឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន រួមទាំងបានបិទ និងចែកផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ (Poster) បានចំនួន ១០០ សន្លឹកផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1726473230623.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230640.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230635.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230618.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230629.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230699.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230482.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230739.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230450.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473230747.jpg