(ហ្សឺណែវ ស្វីស)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានថ្លែងសុន្ទរកថាបើកកម្មវិធីខួបលើកទី៦០ នៃក្រុមប្រទេស G77 និងចិន ក្រោមប្រធានបទ “ប្រាំមួយទសវត្សនៃការរួបរួម និងវឌ្ឍនភាពអនាគត” នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងនាមជាប្រធានក្រុមប្រទេស G77 និងចិន សម្រាប់ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានដឹកនំារៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ដោយមានការសហការចូលរួមពីប្រទេសជាសមាជិក ក្នុងគោលបំណងរំលឹកខួបនៃការបង្កើតក្រុមប្រទេសG77 និងចិន ជាពិសេសការកំណត់អាទិភាពសម្រាប់អនាគតខាងមុខ ក្នុងខណៈពេលដែលពិភពលោកបាននិងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាសកលដែលមិនធ្លាប់មានពីមុនមក ការរៀបចំគោលជំហរនយោបាយរួមនាពេលអនាគត និងសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រី UNCTAD លើកទី១៦ នាពេលខាងមុខ។
ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន៖ លោកជំទាវ Rebeca Grynspan អគ្គលេខាធិការអង្គការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) លោកស្រី Pamela Coke-Hamilton នាយិកាប្រតិបត្តិមជ្ឍមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អគ្គរាជទូតនិងអគ្គរដ្ឋទូតនៃប្រទេសជាសមាជិក និងតំណាងជាន់ខ្ពស់អង្គការអន្តរជាតិនានាជាច្រើនរូបទៀត។
ព្រឹត្តិការណ៍នេះ មានរបៀបវារៈសំខាន់ៗចំនួនពីរគឺ ១.ការពិភាក្សាតុមូល ក្រោមប្រធានបទ “"ការផ្លាស់ប្តូរទាំងបួនសម្រាប់អនាគត៖ ការអភិវឌ្ឍលើកតិកាសញ្ញា Bridgetown" និង “ការសម្លឹងឆ្ពោះទៅមុខ៖ អាទិភាពនៃក្រុមប្រទេស G77 និងចិន ស្តីពីមាគ៌ាទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព” និង ២.ការអនុម័តសេចក្តីថ្លែងការណ៍រួមនៃក្រុមប្រទេស G77 និងចិន។
ក្នុងសុន្ទរកថានេះ ឯកឧត្តមអគ្គរាជទូតបានបញ្ជាក់ពីសាវតានិងសារៈសំខាន់នៃការបង្កើតក្រុមប្រទេស G77 និងចិន វឌ្ឍនភាពនិងលទ្ធផលដែលសម្រេចបានចាប់តាំងពីឆ្នាំ១៩៦៤ ដោយសមាជិកទាំងអស់បានគោរពគោលការណ៍សមធម៌ ការគោរពគ្នាទៅវិញទៅមក និងសាមគ្គីភាព ក្នុងរយៈពេលប្រមាណប្រាំមួយទសវត្សរ៍កន្លងមកនេះ។
---
(Geneva, Switzerland): On Friday, 13 September 2024, His Excellency SUON Prasith, Ambassador and Permanent Representative of the Permanent Mission of the Kingdom of Cambodia to the WTO and other international organizations in Geneva, Switzerland delivered an opening remark at the opening ceremony of the 60th Anniversary of the Group 77 and China under the theme “The Six Decades of Unity and Future Progress” at the Palais des Nations, Geneva, Switzerland.
Cambodia as the President of Group 77 and China led the organization of this important commemoration this year with the aims of celebrating the 60-year achievement of the group since its establishment, to jointly identify the priorities of the Group for the coming years as the world are currently facing unprecedented global challenges which is crucial for the group to determines a clear and coherent agenda for the upcoming 16th Ministerial Conference.
This important event was attended by many distinguished leaders including Her Excellency Rebeca Grynspan, Secretary-General of UNCTAD, Ms. Pamela Coke-Hamilton, Executive Director of the International Trade Center, Ambassador and Permanent Representatives of all members, and representatives of many international organizations.
This event has two important agenda items: 1. Panel discussion under the title “The Four Transformations for the Future: Building on the Bridgetown Covenant” and “Looking ahead: G77 and China's Priorities on the Road to Sustainable Development” and 2. Adoption of the Joint Ambassadorial Statement of the Group of 77 and China.
In the opening remark, His Excellency Ambassador provided a summary of the history, background, progress, and achievement of the establishment of Group 77 and China since 1964 and emphasized the importance of its principles of equity, mutual respect, collective action, and unity abided by all members in the past six decades.