ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបន្តដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សាកម្រិតអគ្គរាជទូត/អគ្គរដ្ឋទូតក្នុងកម្មវិធីខួបលើកទី៦០ នៃការបង្កើតក្រុមប្រទេស G77 និងចិន ក្រោមប្រធានបទ “ប្រាំមួយទសវត្សនៃការរួបរួម និងវឌ្ឍនភាពអនាគត” នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហ្សឺណែវ, ស្វីស)៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបន្តដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សាកម្រិតអគ្គរាជទូត/អគ្គរដ្ឋទូតក្នុងកម្មវិធីខួបលើកទី៦០ នៃការបង្កើតក្រុមប្រទេស G77 និងចិន ក្រោមប្រធានបទ “ប្រាំមួយទសវត្សនៃការរួបរួម និងវឌ្ឍនភាពអនាគត” នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការឆ្លុះបញ្ចាំងស៊ីជម្រៅឆ្ពោះទៅរកការកំណត់អាទិភាព នៃក្រុមប្រទេស G77 និងចិនសម្រាប់អនាគតខាងមុខ ក្នុងខណៈពេលដែលពិភពលោកបាននិងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាសកល រួមមាន៖ ការប្រែប្រួលអាកាសធាតុ សង្គ្រាម អស្ថិរភាព ដែលជាបញ្ហាសំខាន់ដែលប្រទេសជាសមាជិកបាននិងកំពុងរួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព។

ក្នុងនាមកម្ពុជាជាប្រធានក្រុមប្រទេស G77 និងចិន សម្រាប់ឆ្នាំ២០២៤នេះ ឯកឧត្តមអគ្គរាជទូតបានផ្តល់នូវអនុសាសន៍បូកសរុបកិច្ចពិភាក្សា និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រុមប្រទេស G77 និងចិន ក្នុងការខិតខំស្វែងរកផលប្រយោជន៍សម្រាប់សកលលោកខាងត្បូង (Global South) ដើម្បីធានានូវនិរន្តរភាព សមភាព ការរួបរួម និងសមាហរណកម្មនៃប្រទេសជាសមាជិក។

ព្រឹត្តិការណ៍នេះសម្រេចបាននូវការអនុម័តសេចក្តីថ្លែងការណ៍រួមដែលជាផែនទីបង្ហាញផ្លូវឱ្យសមាជិកនៃក្រុមប្រទេស G77 និងចិនឆ្ពោះទៅរកអនាគតដ៏រុងរឿង និងសមធម៌។

---

(Geneva, Switzerland): On the afternoon of Friday, 13 September 2024, His Excellency SUON Prasith, Ambassador and Permanent Representative of the Permanent Mission of the Kingdom of Cambodia to the WTO and other international organizations in Geneva, Switzerland, led and moderated the ambassadorial-level panel discussion during the 60th Anniversary of the Group 77 and China under the theme “The Six Decades of Unity and Future Progress" at the Palais des Nations, Geneva, Switzerland.

This panel discussion was organized with the aim of promoting in-depth reflection toward identifying the priorities of the Group 77 and China for the coming years as the world is currently facing unprecedented global challenges, including but not limited to climate change, war, and conflicts, it is crucial that the G77 and China determine a clear and coherent agenda that effectively addresses these issues.

As the current President of the Group 77 and China, His Excellency Ambassador summarized the results of the discussion, provided insights, and reaffirmed the Group's commitment to advocating for the interests of the Global South to shape the global agenda in a more sustainable, united, equitable, and inclusive manner.

This commemoration also adopted the Joint Ambassadorial Statement of the Group 77 and China, which contributes to outlining a roadmap that will enable the G77 countries and China to move forward together toward a more prosperous and equitable future.

https://s2.moc.gov.kh/mocspace/mocspace_1726473421846.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473422032.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473421896.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473421922.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473422096.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473422113.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473422044.jpg