ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ ខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ស្តីពីកម្មសិទ្ធិបញ្ញា (BRIPCON) ក្រោមមូលបទ៖ បើកជំហរ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងអត្ថប្រយោជន៍ទៅវិញទៅមក ដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលមានអ្នកចូលរួមជាង ៤០ប្រទេស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ប៉េកាំង ចិន)៖ នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ ខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ស្តីពីកម្មសិទ្ធិបញ្ញា (BRIPCON) ក្រោមមូលបទ៖ បើកជំហរ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងអត្ថប្រយោជន៍ទៅវិញទៅមក ដែលបាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលមានអ្នកចូលរួមជាង ៤០ប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំតុមូលខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកម្មសិទ្ធិបញ្ញា ដើម្បី៖ ១. ពិភាក្សា និងពិនិត្យឡើងវិញអំពីសកម្មភាពកិច្ចសហប្រតិបត្តិការដែលបានអនុវត្តចាប់តាំងពីសន្និសីទជាន់ខ្ពស់ខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ ស្តីពីកម្មសិទ្ធិបញ្ញាក្នុងឆ្នាំ២០១៨ ២). ពិនិត្យឡើងវិញលើកិច្ចខិតខំប្រឹងប្រែងរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាក្នុងចំណោមប្រទេសដៃគូខ្សែក្រវ៉ាត់ និងផ្លូវចាប់តាំងពីឆ្នាំ២០១៨ និង ៣). សេចក្តីផ្តើមនៃគំនិតផ្តួចផ្តើមរបស់ភាគីចិនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាខ្សែក្រវ៉ាត់ និងផ្លូវ គម្រោងសហប្រតិបត្តិការ និងវិធានការគាំទ្រ៕

https://s2.moc.gov.kh/mocspace/mocspace_1726473527549.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473527444.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473527581.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473527509.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473527434.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473527375.jpg