លោក កាន់ វិសិដ្ឋ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសឥណ្ឌូនេស៊ី បានចូលរួមជាមួយមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី រៀបចំស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងហ្សាការតា នៅក្នុងកម្មវិធីពិព័រណ៍ Indonesia Plantation Expo (BUNEX 3rd 2024) ដែលសហការរៀបចំឡើងដោយក្រុមហ៊ុន TRIBUN EO Gramedia Compass និងអគ្គនាយកដ្ដ្ឋានដាំដុះ នៃក្រសួងកសិកម្មឥណ្ឌូនេស៊ី នៅសាលលេខ ៥-៦ ICE BSD ទីក្រុង Tangerang ខេត្ត Banten

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ហ្សាការតា ឥណ្ឌូនេស៊ី)៖ ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក កាន់ វិសិដ្ឋ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសឥណ្ឌូនេស៊ី បានចូលរួមជាមួយមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី រៀបចំស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជាប្រចាំទីក្រុងហ្សាការតា នៅក្នុងកម្មវិធីពិព័រណ៍ Indonesia Plantation Expo (BUNEX 3rd 2024) ដែលសហការរៀបចំឡើងដោយក្រុមហ៊ុន TRIBUN EO Gramedia Compass និងអគ្គនាយកដ្ដ្ឋានដាំដុះ នៃក្រសួងកសិកម្មឥណ្ឌូនេស៊ី នៅសាលលេខ ៥-៦ ICE BSD ទីក្រុង Tangerang ខេត្ត Banten។

ពិពរ័ណខាងលើបានដាក់តាំងបង្ហាញផលិតផលកសិកម្ម្ម ដូចដូងប្រេង អង្ករ កាហ្វេ តែ កូកា កៅស៊ូ និងផលិតផលផ្សេងៗ ទៀត ព្រមទាំងគ្រឿងយន្តកសិកម្មផងដែរ។ ដោយឡែកនៅក្នុងស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា មានដាក់តាំងបង្ហាញនូវផលិតផលមានសក្តានុពលកម្ពុជាមួយចំនួន រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌគីរី ដំណាប់ស្វាយ ស្រាធ្វើពីអង្ករ គ្រឿងទេសធ្វើម្ហូបដូចជា គ្រឿងអាម៉ុក គ្រឿងការីក្រហម គ្រឿងកកូរ គ្រឿងម្ជូគ្រឿង គ្រឿងបាយឆា និងក្រម៉ាខ្មែរ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងទីផ្សារ ប្រទេសឥណ្ឌូនេស៊ី បង្ហាញជូនភ្ញៀវជនជាតិឥណ្ឌូនេស៊ី និងបរទេស៕

- - -

(Jakarta, Indonesia): From 12-14 September 2024, Mr. KANN Viseth, Commercial Attaché of the Royal Embassy of Cambodia to Indonesia, along with diplomats from the Cambodian Embassy in Jakarta, organized an exhibition booth for the Royal Embassy of Cambodia at the Indonesia Plantation Expo (BUNEX 3rd 2024), co-organized by TRIBUN EO Gramedia Compass and the Directorate General of Plantation of the Ministry of Agriculture, Indonesia, at Hall 5-6 ICE BSD, Tangerang City, Banten.

The exhibition showcased agricultural products such as palm oil, rice, coffee, tea, cocoa, rubber, and others, as well as agricultural machinery. Inside the booth of the Royal Embassy of Cambodia, potential Cambodian products were displayed, including rice, cashew nuts, Kampot pepper, Kampong Speu palm sugar, Mondulkiri coffee, dried mango, rice wine, some Khmer ingredients, and Khmer scarves, to promote Cambodian products in Indonesia’s markets and to introduce them to the people of Indonesia and foreigners.

https://s2.moc.gov.kh/mocspace/mocspace_1726473618540.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473618115.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473618466.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473618382.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473618516.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473618267.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473618456.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473618278.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473618521.jpg