សាខា ក.ប.ប. ខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញ និងផលិតផលម្ហូបអាហារ នៅផ្សារចុងសប្ដាហ៍ នៅក្រុងតាខ្មៅ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កណ្តាល)៖ នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកណ្ដាល សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ និងផលិតផលម្ហូបអាហារ នៅផ្សារចុងសប្ដាហ៍ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពចំណីអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត។

ក្នុងការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម មកតេស្តដោយផ្ទាល់នៅនឹងកន្លែង ដោយបានតេស្តលើ ៣៧សំណាកគំរូ រួមមាន៖ ផលិតផលបន្លែ ផ្លែឈើ ប្រហិតសាច់គោ ប្រហុក មឹក បង្គារ ក្ដាម មាំល្ហុង និងជ្រក់ទំពាំង ជាដើម។

ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញមានវត្តមានសំណល់គីមីកសិកម្ម ឬសារធាតុគីមីហាមឃាត់ឡើយ៕

https://s2.moc.gov.kh/mocspace/mocspace_1726473713719.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473713795.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473713698.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473713669.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473713845.jpg
https://s2.moc.gov.kh/mocspace/mocspace_1726473713733.jpg