(ហ្សឺណែវ, ស្វីស)៖ នាល្ងាចថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដឹកនាំរៀបចំកម្មវីធីអាហារពេលល្ងាច ដើម្បីអបអរគម្រប់ខួបលើកទី៦០ នៃក្រុមប្រទេស G77 និងចិន ក្រោមប្រធានបទ “ប្រាំមួយទសវត្សនៃការរួបរួម និងវឌ្ឍនភាពអនាគត” នៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងនាមជាប្រធានក្រុមប្រទេស G77 និងចិន ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានរៀបចំនូវភេសជ្ជៈ និងអាហារសម្រន់ពេលល្ងាចជាមុខម្ហូបខ្មែរ ជាមួយនឹងម្ហូបបរទេសដែលផ្ដល់ដោយប្រទេសជាសមាជិក ជូនអង្គពិធី។
នៅកិច្ចចាប់នៃកម្មវិធី ឯកឧត្តមអគ្គរាជទូតកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងមានការសម្តែងរបាំជូនពរដោយនាដកានៃសហគមន៍ខ្មែរប្រចាំប្រទេសស្វីស និងការផ្តល់នូវវត្ថុអនុស្សាវរីយ៍ជាផលិតផលខ្មែរដល់ភ្ញៀវកិត្តិយសនិងអ្នកចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធីនេះ។ បន្ថែមពីនេះ កម្មវិធីនេះក៏មានការកាត់នំជានិមិត្តរូបនៃការអបអរខួប៦០ឆ្នាំនៃការបង្កើតក្រុមនេះផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមអគ្គរាជទូតបាន ថ្លែងអំណរគុណដល់ប្រទេសជាសមាជិក ឥស្សរជនជាន់ខ្ពស់ តំណាងស្ថាប័ននិងអង្គការអន្តរជាតិ ជាពិសេសអង្គការ UNCTAD និងអ្នកចូលរួមទាំងអស់ សម្រាប់ការចូលរួម និងគាំទ្រការរៀបចំកម្មវិធីខួបលើកទី៦០ នៃការបង្កើតក្រុមប្រទេស G77 និងចិននេះ រហូតទទួលបានជោគជ័យត្រចះត្រចង់ ប្រកបដោយមោទនភាព។
---
(Geneva, Switzerland): On the evening of Friday, 13 September 2024, his Excellency SUON Prasith, Ambassador and Permanent Representative of the Permanent Mission of the Kingdom of Cambodia to the WTO and other international organizations in Geneva, Switzerland led the organization of the evening reception to celebrate the 60th Anniversary of the Group 77 and China under the theme “The Six Decades of Unity and Future Progress” at the Palais des Nations, Geneva, Switzerland.
During this evening reception, Cambodia as the current President of Group 77 and China organized Khmer foods and drinks as the evening refreshments along with many other exquisite foods provided by group members.
The evening started with a short welcoming remark by His Excellency Ambassador, followed by the Cambodian Blessing Dance, or Robam Choun Por performed by the remarkable dancers from the Cambodian Community in Switzerland.
Additionally, Cambodian products were also given to honorable guests and panel discussants as souvenirs. There was also a cake-cutting and toasting ceremony at the end of the evening to signify the 60-year celebration of the establishment of this important group.
Lastly, on behalf of Group 77 and China and as the current president, His Excellency Ambassador expressed his sincere appreciation to all members, high-level representatives of international organizations and institutions, especially UNCTAD, and all participants for the productive discussion and support received throughout the organization of this 60th Anniversary event, which was a great success.