លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា អញ្ជើញចុះហត្ថលេខាលើពិធីសារទី៥ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និងចូលរួមសក្ខីភាពក្នុងពិធីប្រគល់-ទទួលពិធីសារនេះរវាងឯកឧត្តមប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តមអគ្គលេខាធិការអាស៊ាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រដ្ឋធានីវៀងច័ន្ទន៍, ប្រទេសឡាវ)៖ នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា អញ្ជើញចុះហត្ថលេខាលើពិធីសារទី៥ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និងចូលរួមសក្ខីភាពក្នុងពិធីប្រគល់-ទទួលពិធីសារនេះរវាងឯកឧត្តមប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តមអគ្គលេខាធិការអាស៊ាន។

ពិធីសារទី៥ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ត្រូវបានរៀបចំតាក់តែងឡើងក្នុងគោលដៅបង្កើតនូវបរិស្ថានវិនិយោគដែលសេរី ងាយស្រួល តម្លាភាព និងប្រកួតប្រជែងនៅក្នុងអាស៊ាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួនដែលផ្តល់នូវអត្ថប្រយោជន៍ដល់វិនិយោគិន និងការវិនិយោគដែលមានមូលដ្ឋាននៅក្នុងអាស៊ាន។

https://s2.moc.gov.kh/mocspace/mocspace_1726539858012.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539859563.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539860028.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539859623.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539860400.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539860246.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539860198.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539860333.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539860272.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539859874.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539860051.jpg
https://s2.moc.gov.kh/mocspace/mocspace_1726539860061.jpg