លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នារសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៦ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់បានពិនិត្យ និងផ្ដល់យោបល់លើគម្រោងសកម្មភាព ការងារអាទិភាព និងគំនិតផ្ដួចផ្ដើម របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៤ និងបានពិចារណាលើអនុសាសន៍ និងសំណូមពររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងកិច្ចការសមាហរកម្មសេដ្ឋកិច្ចអាស៊ាន។

---

Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led the Cambodian delegation to participate in the 22nd Consultation with the ASEAN Economic Ministers (AEM) and the ASEAN Business Advisory Council (22nd ASEAN-BAC)

...

(Vientiane, Lao PDR): On the afternoon of Monday, 16 September 2024, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led the Cambodian delegation to participate in the 22nd Consultation with the ASEAN Economic Ministers (AEM) and the ASEAN Business Advisory Council (22nd ASEAN-BAC), on the occasion of the 56th ASEAN Economic Ministers’ Meeting in Vientiane, Lao PDR.

During this consultation, the ASEAN Economic Ministers (AEM) reviewed and shared their insights on the ASEAN Business Advisory Council’s legacy projects, priorities, and initiatives for 2024. They also considered the council’s recommendations, along with various collaborations with the ASEAN Business Advisory Council, to further strengthen the consultation mechanism with the private sector in support of ASEAN economic integration.

https://s2.moc.gov.kh/mocspace/mocspace_1726540003418.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540004352.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540003953.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540003820.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540003711.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540004073.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540004067.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540004204.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540004184.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540004396.jpg
https://s2.moc.gov.kh/mocspace/mocspace_1726540004507.jpg