លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ក្នុងដំណើរការគម្រោងរៀបចំក្របខ័ណ្ឌ ស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រី្តនៅកម្ពុជា នៅក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអង្គការ Women’s World Banking និងស្ថាប័នពាក់ព័ន្ធ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមផ្តល់កិច្ចសម្ភាសន៍ក្នុងដំណើរការគម្រោងរៀបចំក្របខ័ណ្ឌ ស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រី្តនៅកម្ពុជា នៅក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអង្គការ Women’s World Banking និងស្ថាប័នពាក់ព័ន្ធ។

គម្រោងនេះជាផែនទីចង្អុលផ្លូវសម្រាប់ជាជំនួយ និងគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសម្រាប់ស្រ្តីនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ។

---

(Phnom Penh): On the morning of Tuesday, 17 September 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, gave an interview about the framework project process on Financial Inclusion for Women in Cambodia under the cooperation framework between Women's World Banking and relevant ministries.

This project is a roadmap to assist and support the promotion of gender equality and inclusion for women in the financial sector in Cambodia, especially to contribute to the implementation of the National Financial Inclusion Strategy.

https://s2.moc.gov.kh/mocspace/mocspace_1726641200131.jpg
https://s2.moc.gov.kh/mocspace/mocspace_1726641200102.jpg
https://s2.moc.gov.kh/mocspace/mocspace_1726641200010.jpg