(វៀងចន្ទន៍, ឡាវ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៦។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ ការងារអាទិភាពប្រចាំឆ្នាំ ផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាន ការកសាងសេដកិច្ចឌីជីថលអាស៊ាន គំនិតផ្ដួចផ្ដើមស្ដីពីចីរភាពអាស៊ាន វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ព្រមទាំងកិច្ចពិភាក្សាផ្ទៃក្នុងអាស៊ានត្រៀមសម្រាប់ការកិច្ចពិគ្រោះយោបល់ជាមួយដៃគូសន្ទនាអាស៊ាន។
- - -
(Vientiane, Lao PDR): On 17 September 2024, in Vientiane, Lao PDR, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led Cambodia's delegation to attend the 56th ASEAN Economic Ministers’ (AEM) Meeting.
The Meeting was hosted under the Lao PDR's ASEAN Chairmanship 2024 to review and follow up the progress of the ASEAN economic integration agendas, which include the Priority Economic Deliverables (PEDs) for Lao PDR's ASEAN Chairmanship in 2024, Annual Priorities for 2024, the ASEAN Economic Community Strategic Plan, ASEAN Digital Economy, ASEAN Sustainability Initiatives, the progress of various ASEAN trade agreement negotiations, and internal ASEAN discussions in preparation for consultations with dialogue partners.