ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក ICHINOKI Manatsu អគ្គលេខាធិការរងនៃសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(អូសាកា, ជប៉ុន)៖ នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោក ICHINOKI Manatsu អគ្គលេខាធិការរងនៃសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

កិច្ចជុំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់វឌ្ឍនភាពនៃការរចនា និងតុបតែងផ្នែកខាងក្នុងពន្លាជាតិកម្ពុជា និងទទួលយកកូនសោរពន្លាជាតិកម្ពុជាពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកាដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានធ្វើទស្សនកិច្ចមើលទីតាំងជាក់ស្តែងនូវសំណង់ពន្លាជាតិកម្ពុជា ដែលបានសាងសង់ហើយ ១០០% នៅទីតាំងលេខ BS3 ក្នុងការដ្ឋានពិព័រណ៍ពិភពលោក ២០២៥ ទីក្រុងអូសាកា ប្រទេសជប៉ុន ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំតម្លើង រចនា និងតុបតែងឱ្យបានត្រូវនឹងខ្នាតបច្ចេកទេសជាក់ស្តែងនៃសំណង់អគារពន្លាជាតិ៕

https://s2.moc.gov.kh/mocspace/mocspace_1726721821066.jpg
https://s2.moc.gov.kh/mocspace/mocspace_1726721820771.jpg
https://s2.moc.gov.kh/mocspace/mocspace_1726721821275.jpg
https://s2.moc.gov.kh/mocspace/mocspace_1726721820810.jpg
https://s2.moc.gov.kh/mocspace/mocspace_1726721821112.jpg
https://s2.moc.gov.kh/mocspace/mocspace_1726721821394.jpg
https://s2.moc.gov.kh/mocspace/mocspace_1726721821324.jpg
https://s2.moc.gov.kh/mocspace/mocspace_1726721821162.jpg