(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ដែលមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាក្រសួងពាណិជ្ជកម្ម និង លោក លោកស្រី សមាជិកសមាជិកានៃអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងអនុគណៈកម្មការពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីទទួលស្ដាប់នូវរបាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និងពិភាក្សារអំពីការបែងចែកតួនាទី ភារកិច្ចរបស់សមាជិក សមាជិកានីមួយៗ។