(វៀងចន្ទន៍ ឡាវ)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់បរិយាកាសកម្មសិទ្ធិបញ្ញាឱ្យកាន់តែអំណោយផល សំដៅគាំទ្រដល់នវានុវត្តន៍ ការអភិវឌ្ឍបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាន។
- - -
(Vientiane, Lao PDR): On 18 September 2024, in Vientiane, Lao PDR, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led Cambodia's delegation to attend the ASEAN Economic Ministers’ (AEM)-Director General of World Intellectual Property Organization (WIPO) Interface Meeting.
The meeting, hosted under the Lao PDR's ASEAN Chairmanship 2024, was conducted back-to-back with the 56th AEM Meeting to discuss cooperation on improving enabling intellectual property environment to support innovation, technological advancement, and digital economy in ASEAN region.