សាខា ក.ប.ប. រាជធានីភ្នំពេញ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ សរុបប្រមាណ ២៥០នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ រួមជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរអប់រំយុវជន និងកីឡា វិទ្យាល័យជាស៊ីមសាមគ្គី សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម បានរៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវករ សរុបប្រមាណ ២៥០នាក់ ដែលស្ថិតនៅវិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ។

ឆ្លៀតក្នងឱកាសនេះ មន្ត្រីជំនាញ ក៏បានចែកជូនផ្ទាំងរូបភាព (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ២៥០សន្លឹក ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ និងខិតបណ្ណផ្សព្វផ្សាយ ស្តីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកកសញ្ញាហាឡាលកម្ពុជា ចំនួន ២០០សន្លឹក ជូនដល់អ្នកចូលរួមផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1726722935730.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722936149.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722936002.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722936134.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722936290.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722936564.jpg
https://s2.moc.gov.kh/mocspace/mocspace_1726722936199.jpg