(កំពង់ធំ)៖ នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ធំ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈគ្រប់គ្រងផ្សារ បានចុះអង្កេតក្នុងផ្សារស្ទោង ដើម្បីពិនិត្យសុវត្ថិភាពម្ហូបអាហារ ផលិតផលប្រើប្រាស់ និងគ្រឿងសម្អាង ដែលមានដូចជា ឡេលាបខ្លួន សាប៊ូដុសខ្លួន ម៉ាស់បិតមុខ ប្រេងកូឡា និងផលិតផលប្រើប្រាស់ចម្រុះ តាមតូបនានា ដែលជាលទ្ធផល ពុំបានរកទំនិញដែលមិនមានអនុលោមនោះទេ៕