ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក SHO Hideki អគ្គនាយកនៃអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization - JETRO) នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា លើការងារជំរុញកិច្ចសហប្រតិបត្តិការ និងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(អូសាកា, ជប៉ុន) ៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក SHO Hideki អគ្គនាយកនៃអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization - JETRO) នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា លើការងារជំរុញកិច្ចសហប្រតិបត្តិការ និងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះ JETRO ទាំងនៅភ្នំពេញ និងអូសាកា សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ព្រមទាំងបានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយ ជាដើម។

ជាកិច្ចឆ្លើយតប លោក SHO Hideki បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលរបស់កម្ពុជា។ ជាមួយគ្នានោះ លោកអគ្គនាយក ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និង JETRO ទាំងនៅភ្នំពេញ និងអូសាកា ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕

https://s2.moc.gov.kh/mocspace/mocspace_1726731229779.jpg
https://s2.moc.gov.kh/mocspace/mocspace_1726731230274.jpg
https://s2.moc.gov.kh/mocspace/mocspace_1726731230428.jpg
https://s2.moc.gov.kh/mocspace/mocspace_1726731230506.jpg
https://s2.moc.gov.kh/mocspace/mocspace_1726731230572.jpg
https://s2.moc.gov.kh/mocspace/mocspace_1726731231611.jpg