មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ចុះត្រួតពិនិត្យទំនិញនៅផ្សារកំពង់ចក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ស្វាយរៀង)៖ នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្វាយរៀង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារកំពុងចក ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ដែលក្នុងបេសកកម្មនេះ មន្រ្តីយើងបានរកឃើញ និងដកហូតនូវ ១).ទ្បេលាយ គ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន ៤កំប៉ុង ស្មើនឹង៤គីទ្បូក្រាម ២). ប្រេងកូទ្បាដបធំ/តូច ចំនួន១៦៨ដប រំលោភបំពានសិទ្ធផ្តាច់មុខ (មិនបានដកហូត ប៉ុន្តែតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់) និង ៣). សាច់មាន់ ជើងមាន់បង្កក និងគ្រួច ខូចគុណភាព (សីតុណ្ហភាពមិនគ្រប់) ចំនួន ២៣គីទ្បូក្រាម៕

https://s2.moc.gov.kh/mocspace/mocspace_1726731324655.jpg
https://s2.moc.gov.kh/mocspace/mocspace_1726731324263.jpg
https://s2.moc.gov.kh/mocspace/mocspace_1726731324602.jpg
https://s2.moc.gov.kh/mocspace/mocspace_1726731324768.jpg