(បន្ទាយមានជ័យ)៖ នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយនាយកវិទ្យាល័យប៉ោយប៉ែត បន្តចុះផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ ព្រមទាំងគ្រោះនៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សវិទ្យាល័យប៉ោយប៉ែត ស្ថិតក្នុងសង្កាត់មិត្តភាព ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានសិស្សថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យចូលរួមចំនួន ៨៥ នាក់ និងលោកគ្រូចំនួន ៥ នាក់។
ក្នុងឱកាសនោះ មន្រ្តីជំនាញ ក៏បានធ្វើការចែកជូនខិតប័ណ្ណអប់រំស្ដីពីសុវត្ថិភាពម្ហូបអាហារមួយចំនួនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។