(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២០។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងលោកស្រី MARIA MARTIN-PRAT អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃគណៈកម្មាធិការអឺរ៉ុប ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហភាពអឺរ៉ុប ពិភាក្សាលើលទ្ធផលនិងអនុសាសន៍របស់ក្រុមការងារចម្រុះអាស៊ាន-សហភាពអឺរ៉ុបស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ផ្លាស់ប្តូរយោបល់លើការវិវត្តសេដ្ឋកិច្ចតំបន់និងសកល ព្រមទាំងធ្វើការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនសហភាពអឺរ៉ុបជាមួយរដ្ឋាភិបាលរបស់រដ្ឋសមាជិកអាស៊ាន។
- - -
(Vientiane, Lao PDR): On the Morning of Thursday, 19 September 2024, in Vientiane, Lao PDR, Her Excellency CHAM Nimul, Minister of Commerce, and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 20th AEM-EU Trade Commissioner Consultation
The meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and Ms. MARIA MARTIN-PRAT, Deputy-Director General of Directorate-General for Trade Policy of the European Commission, to review and monitor progress of ASEAN-EU Trade and Investment Work Programme, discuss the outcomes of ASEAN-EU Joint Working Group on Trade and Investment and their recommendations, exchange views on regional and global economic development, as well as conduct dialogue with the EU-ASEAN Business Council in order to strengthen cooperation between private sector of the EU and the governments of the ASEAN member states.