មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្តិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រេីប្រាស់ កិច្ចការហាឡាល និងរបៀបប្រើប្រាស់ CCF Complaint App ជូនដល់លោកគ្រូ​ អ្នកគ្រូន និងសិស្សានុសិស្ស​ នៅខេត្តកំពង់ធំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពង់ធំ)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្តិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រេីប្រាស់ កិច្ចការហាឡាល និងរបៀបប្រើប្រាស់ CCF Complaint App ជូនដល់លោកគ្រូ​ អ្នកគ្រូន និងសិស្សានុសិស្ស​ នៅសាលាបឋមសិក្សា ភូមិក្តី ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

វគ្គផ្សព្វផ្សាយនោះ មានការចូលរួមពីបណ្ដាសិស្សានុសិស្សចំនួន ២៦៦នាក់ (ស្រី ១២៧នាក់) និង លោកនាយក លោកគ្រូ អ្នកគ្រូ ចំនួន ១៤នាក់។ ឆ្លៀតក្នុងឱកាសនោះ មន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យចំណីអាហារដែលដាក់លក់ក្នុងសាលារៀន ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សក្នុងសាលារៀនផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1726733644909.jpg
https://s2.moc.gov.kh/mocspace/mocspace_1726733645255.jpg
https://s2.moc.gov.kh/mocspace/mocspace_1726733645260.jpg
https://s2.moc.gov.kh/mocspace/mocspace_1726733644934.jpg