ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

១- របាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម

២- របាយការណ៍ស្ដីពីវឌ្ឍនភាពការត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” និងរបាយការណ៍របស់អនុគណៈកម្មការរៀបចំខ្លឹមសារឯកសារ និងសុន្ទរកថា; អនុគណៈកម្មការផ្គត់ផ្គង់ រៀបចំទីកន្លែង បដិសណ្ឋារកិច្ច ពិធីការ និងសន្តិសុខ ព្រមទាំងអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ។

៣- របាយការណ៍ស្តីពីការស្នើសុំបញ្ចូលសូចនាករសមិទ្ធកម្មគន្លឹះរបស់ក្រសួងពាណិជ្ជកម្មទៅក្នុងសេចក្ដីព្រាងក្របខណ្ឌ M&E-PS1 និង M&E-PS1 (៣១)

៤- ប្រកាសអនុក្រឹត្យស្តីពីការតែងតាំង និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការ ព្រមទាំងអនុក្រឹត្យស្តីពីការផ្តល់ និងការប្រើប្រាស់លិខិតឆ្លងដែនផ្លូវការ និងការទូត

៥- ពន្យល់ពីប្រកាសស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ ថវិកាពង្រឹងយន្តការប្រមូលចំណូល និងប្រតិបត្តិការងារ ក្រសួងពាណិជ្ជកម្ម (ចំណុច មន្រ្តីលំហែមាតុភាព,មន្រ្តីបំពេញបេសកកម្ម/សិក្សា)

៦- បញ្ហាផ្សេងៗ។

- - -

His Excellency KEM Sithan, Acting Minister of Commerce, chaired the weekly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 19 September 2024, at the Ministry of Commerce, His Excellency KEM Sithan, Acting Minister of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, directors of departments, directors of provincial departments, and other officials.

The weekly meeting covered the following agendas:

1- Brief Report on the Outcome of the Inter-Ministerial Meeting on the Monitoring and Evaluation Framework for the Implementation of the Pentagon Strategy Phase I and the Matrix for Measuring Achievements.

2- Brief Report on the Progress of the Preparations for the Event "Celebrating the 20th Anniversary of Cambodia's WTO Membership" and the Report of the Subcommittee on Documentation and Speech, the Sub-Committee on Supply, Venue, Hospitality, Protocol, and Security, and the Sub-Committee on Information and Dissemination.

3- Brief Report on the Request to Include Key Performance Indicators of the Ministry of Commerce in the Draft M&E-PS1 Framework and M&E-PS1 Framework (31).

4- Announcement of the Sub-Decree on the Appointment and Assignment of Duties to Civil Servants and the Sub-Decree on the Provision and Use of Official and Diplomatic Passports.

5- Clarification of the Prakas on the Distribution of Bonuses to Civil Servant Leaders, the Budget, Strengthening the Mechanism for Revenue Collection, and Operation of the Ministry of Commerce (Maternity Leave Officers, Mission/Study Officers).

6- Other matters.

https://s2.moc.gov.kh/mocspace/mocspace_1726734520844.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734521406.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522067.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522701.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522139.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522740.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522054.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522936.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522108.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522186.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522243.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522920.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522279.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522625.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734523252.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522761.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522696.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522942.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522984.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522692.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522687.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522708.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522705.jpg
https://s2.moc.gov.kh/mocspace/mocspace_1726734522776.jpg