មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តមណ្ឌលគិរី រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ សុខសាន្ត ស្ថិតនៅក្នុងស្រុកកោះញែក

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(មណ្ឌលគិរី)៖ នាថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងគណៈគ្រប់គ្រងសាលា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ ជូនដល់សិស្សានុសិស្ស នៃអនុវិទ្យាល័យ សុខសាន្ត ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមានសិស្សានុសិស្សចូលរួមសរុបប្រមាណ ចំនួនជាង ២០០នាក់ និងចែកជូននូវរូបភាពចំនួន ២០០ ផ្ទាំង ។

កម្មវិធីអប់រំផ្សព្វផ្សាយនេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ជាពិសេសការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពមុននឹងយកទៅបរិភោគ ព្រមទាំងបានណែនាំដល់អាជីវករលក់ដូរក្នុងបរិវេណសាលាផងដែរ ។

https://s2.moc.gov.kh/mocspace/mocspace_1726799632369.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799633113.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799633537.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799633455.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799632879.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799633427.jpg