(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៣។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តម VLADIMIR ILYICHEV អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-រុស្ស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។
---
(Vientiane, Lao PDR): On the Morning of Thursday, 19 September 2024, in Vientiane, Lao PDR, Her Excellency CHAM Nimul, Minister of Commerce, and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 13th AEM-Russia Consultation.
The meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and His Excellency VLADIMIR ILYICHEV, Deputy Minister of Economic Development of the Russian Federation, to review and monitor progress of ASEAN-Russia Trade and Investment Work Programme as well as programme of cooperation between ASEAN and the Eurasian Economic Union (EAEU).