លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាជូនឯកឧត្តម Douglas Alexander អនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាជូនឯកឧត្តម Douglas Alexander អនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់លើតួនាទីរបស់ចក្រភពអង់គ្លេសក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអងគ្លេស។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញបន្ថែមទៀតនូវធុរកិច្ច និងវិនិយោគពីចក្រភពអង់គ្លេសសំដៅជំរុញពាណិជ្ជកម្មទ្វេភាគី។

បន្ថែមពីនេះលោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូនភាគីចក្រភពអង់គ្លេសពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

https://s2.moc.gov.kh/mocspace/mocspace_1726799926919.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799927387.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799927561.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799927490.jpg
https://s2.moc.gov.kh/mocspace/mocspace_1726799927631.jpg