(វៀងចន្ទន៍ ឡាវ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣។
កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងលោកជំទាវ HELENE BUDLIGER ARTIEDA រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចនៃសហព័ន្ធស្វីស ក្នុងគោលបំណងពិនិត្យនិងអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងសហព័ន្ធស្វីស ក៏ដូចជាផ្លាស់ប្តូរយោបល់លើការវិវត្តសេដ្ឋកិច្ចតំបន់និងសកល។
---
(Vientiane, Lao PDR): On the afternoon of Thursday, 19 September 2024, in Vientiane, Lao PDR, Her Excellency CHAM Nimul, Minister of Commerce, and the ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 3rd AEM Troika Open-Ended Dialogue with Swiss Confederation.
The Meeting was co-chaired by His Excellency MALAITHONG KOMMASITH, Minister of Industry and Commerce of Lao PDR and the AEM Chair for 2024, and Her Excellency HELENE BUDLIGER ARTIEDA, State Secretary for Economic Affairs of the Swiss Confederation, to review and adopt the ASEAN-European Free Trade Association (EFTA) Joint Declaration on Cooperation, discuss possible economic cooperation, and exchange views on regional and global economic development.