មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង រៀបចំអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាឃុំជ្រៃ ស្ថិតនៅក្នុងស្រុកថ្មគោល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ធ្វើការអប់រំ ផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ​ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាឃុំជ្រៃ ស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងកម្មវិធីអប់រំ ផ្សព្វផ្សាយនោះមានការចូលរួមពីសំណាក់ លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរ ក្នុងសាលា ចំនួន ៤៤៥ នាក់។

https://s2.moc.gov.kh/mocspace/mocspace_1726800298045.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800298477.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800298253.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800298323.jpg
https://s2.moc.gov.kh/mocspace/mocspace_1726800298343.jpg